សម្តេច ម៉ែន សំអន ក្រើនរំលឹកត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើសបច្ចេកវិទ្យា


✧═══•❁❀❁•═══✧

[ខេត្តស្វាយរៀង]៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានក្រើនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើលបច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿទុកចិត្ត សម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ ដែលមានបំណងចង់មកទស្សនា និងវិនិយោគនៅកម្ពុជា។

សម្ដេច ម៉ែន សំអន ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយមូលដ្ឋានក្នុងខេត្តស្វាយរៀង និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពខេត្តស្វាយរៀង សរុបប្រមាណជាង ៨០០នាក់។

ក្នុងនាមប្រធានក្រុមការងារ សម្ដេចកិតិ្តសង្គហបណ្ឌិត បានសម្ដែងនូវការកោតសរសើរ ក្នុងរយៈពេល ១ឆ្នាំ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចួលរួមលោក លោកស្រី មន្ត្រីគណបក្សគ្រប់ថ្នាក់ សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពខេត្តស្វាយរៀង ដែលបានចូលរួមអភិវឌ្ឍមូលដ្ឋានបានល្អលើគ្រប់វិស័យទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផល និងប្រកបរបរផ្សេងៗប្រកបដោយសុវត្ថិភាពនិងសន្តិសុខល្អ។

សម្ដេចក៏បានជំរុញដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៏ និងចាត់តាំង ជាពិសេស ការបំផុតឲ្យមានការមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហជឿជាក់ការនាំដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល៕























Post a Comment

Previous Post Next Post