ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ប្រគល់អំណោយជូនវីរកងទ័ពជួរមុខ នៃបញ្ជាការដ្ឋានទិសបុស្បូវ កងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដោយមានការចូលរួមពី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង ថ្នាក់ដឹកនាំតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឯកឧត្តម លោកជំទាវជាចៅក្រម, អគ្គលេខាធិការ, មន្ត្រីរដ្ឋបាល និងក្រឡាបញ្ជីនៃតុលាការកំពូល បានរៀបចំពិធីប្រគល់-ទទួលអំណោយ ជូនដល់វីរកងទ័ពជួរមុខ គឺបញ្ជាការដ្ឋានទិសបុស្បូវ កងឯកភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីប្រើប្រាស់បម្រើអង្គភាពប្រចាំថ្ងៃ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានធ្វើឡើងនៅ តុលាការកំពូល ពោរពេញដោយស្មារតីជាតិនិយម និងការគាំទ្រដល់កងទ័ព ក្នុងគោលបំណងបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។

ឯកឧត្តមបណ្ឌិត ជីវ កេង បានថ្លែងកោតសរសើរ ចំពោះស្មារតីវីរភាពកងទ័ព ដែលបានបង្ហាញនូវភាពក្លាហាន និងការលះបង់ខ្ពស់បំផុត ក្នុងការការពារទឹកដីដែលជាកេរ្តិ៍ដំណែលដូនតា និងបានផ្តាំផ្ញើការសួរសុខទុក្ខដល់វីរកងទ័ពទាំងអស់។

សូមបញ្ជាក់ថា អំណោយដែលបានប្រគល់ជូនតំណាងកងទ័ពរួមមាន៖ រថយន្ត តូយូតា  ១ គ្រឿង, ប៊ីចេង១០គីឡូ, ចង្ក្រានហ្គាស ៧០ រួមនឹងកំប៉ុងហ្គាសចំនួន២៧០​ និងឧបករណ៍សម្រាប់បញ្ចូលហ្គាសចំនួន១គ្រឿង, ទឹកបរិសុទ្ធ២២០កេស, ទឹកត្រី ២១យួរ, ទឹកស៊ីអ៊ីវ ២២យួរ, ប្រេងឆា  ២២ដប, សៀង១៤ដប, ប្រហុក២គីឡូ, ត្រីងៀត៧០គីឡូ, អំបិល៤៨គីឡូ, នំ២២កញ្ចប់, ថ្នាំពេទ្យ និងសម្ភារសង្គ្រោះបន្ទាន់មួយកេស ដែលសរុបជាថវិកាប្រមាណជិត៦៧លានរៀល៕











Post a Comment

Previous Post Next Post