✧═══•❁❀❁•═══✧
ខេត្តកំពង់ចាម៖ លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ដែលកំពុងបំពេញការងារលើវិស័យព័ត៌មាននៅក្នុងខេត្តកំពង់ចាម នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ចាម។
លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការចូលរួមកន្លងមករបស់បងប្អូនអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយ បានច្រើនពីសកម្មភាពរបស់អាជ្ញាធរ តាំងពីថ្នាក់ស្រុក រហូតថ្នាក់ខេត្ត ជាពិសេសកិច្ចការ អភិវឌ្ឍន៍ជាច្រើនរបស់រដ្ឋបាលខេត្តកំពង់ចាម ។
លោកស្រីប្រធានមន្ទីរ ស្នើអោយបងប្អូនអ្នកសារព័ត៌មាន ជួយផ្តល់ព័ត៌មាននានានៅក្នុងខេត្តកំពង់ចាម តាមរយ:គ្រុបតេលេក្រាមអ្នកសារព័ត៌មាន ដើម្បីទទួលបានព័ត៌មាននិងផ្សព្វផ្សាយទំលំទូលាយ។
លោកស្រីប្រធានមន្ទីរ ក៏បានស្នើសុំការសហការចូលរួមផ្សព្វផ្សាយព័ត៌មាននិងសេចក្តីជូនដំណឹងរបស់ថ្នាក់ជាតិ និងថ្នាក់ខេត្ត ដែលមន្ទីរទម្លាក់ជូនក្នុងគ្រប់យកទៅផ្សព្វផ្សាយដល់សារធារណៈជនបានលឿន និងទូលំទូលាយ ។ម្យ៉ាងវិញទៀតសូមបងប្អូនរក្សា និងប្រកាន់ខ្ជាប់ តាមក្របសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងសូមចូលរួមក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ កុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកស្រី សម ផល្លា បានទទួលយកនូវសំណូមពរមួយចំនួនពីអ្នកសារព័ត៌មាននិងស្នើដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ កុំចូលរួមចែករំលែកលើព័ត៌មានណា ដែលបង្ហោះតាមបណ្ដាញសង្គម ហើយគ្មានប្រភពច្បាស់លាស់ ព្រមទាំងចូលរួមផ្សព្វផ្សាយ ពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ នៅតាមសហគមន៍ និងនៅតាមភូមិ-ឃុំ ទាំងអស់នៅមូលដ្ឋានក្នុងខេត្តកំពង់ចាម៕














