ទីតាំងល្បែងសុីសងមាន់ជល់អនឡាញ ខុសច្បាប់ មួយកន្លែង នៅចំងាយ១០០ម៉ែតពី ប៉ុស្តិ៍នគបាលរដ្ឋបាលចោមចៅទី១ បើកលេងបានធម្មតា ចំណែកសម្ថកិច្ចពាក់ព័ន្ធមិនមានវិធានបង្ក្រាប!


   ភ្នំពេញ៖ នាថ្ងៃចន្ទទី ១ ខែមេសា ឆ្នាំ២០២៤ យោងតាមប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា៖ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់  មួយកន្លែងនៅតាមបណ្ដោយផ្លូវលំ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកកៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ អោយចូលលេងយ៉ាងរលូន តែលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះបង្រ្កាបនោះទេ! តើមានហេតុអ្វីទៅ ទាន?

ប្រភពដដែលបានបន្តទៀតថា៖ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់  មួយកន្លែងក្នុងទឹកដី សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡេីយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងមួយនេះ ប្រហែលជាចេះបំបាំងកាយ បានធ្វើឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មើលពុំឃើញ ។

ជាមួយគ្នានេះ ម្ចាស់ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់  ដែលមានទីតាំងខាងលើ បានធ្វើអោយពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ 

ជាហេតុ!ធ្វើពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងមាន់ជល់អនឡាញខុសច្បាប់  មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន។

សូមរំលឹកថា! សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទប៊បញ្ជាឱ្យ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!។

#(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕




Post a Comment

Previous Post Next Post