លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារ លើគម្រោងជួសជុលថែទាំប្រចាំ, ជួសជុលថែទាំខួប,ជួសជុលផ្លូវរងគ្រោះដោយជំនន់ទឹកភ្លៀង របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ ៥, ផ្លូវ ខេត្តលេខ ១៥៦BB២ , ១៥៦A១ , ១៥៧A ,១៥៧១ ,១៥៧១A


   បាត់ដំបង៖ នៅព្រឹក ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០១ខែ មេសា ឆ្នាំ ២០២៤

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យ វឌ្ឍនភាពការងារលើគម្រោងជួសជុលថែទាំប្រចាំ , ជួសជុលថែទាំខួប និងគម្រោងជួសជុលផ្លូវរងគ្រោះដោយជំនន់ទឹកភ្លៀង លើកំណាត់ផ្លូវជាតិ និង ផ្លូវខេត្ត ដូចខាងក្រោម ៖

១.បន្តការងារជីកកាយដីគ្មានគុណភាពរួច កៀរកិនបង្ហាប់ចិញ្ចើមផ្លូវចន្លោះគ.ម ០៣+ ៥០០ ដល់គ.ម ០៣+៧០០ ( ខាងឆ្វេង ) គម្រោងថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ ១៥៦BB២ ស្ថិតនៅឃុំនរា ស្រុកសង្កែ ។

២.បន្តការងារចាក់ដីល្បាយថ្មកៀរកិនបង្ហាប់ស្រទាប់គ្រឹះរង ចន្លោះគ.ម ១៧+៧០០ដល់ គ.ម២១+១០០ គម្រោងស្ថាបនាផ្លូវខេត្តលេខ ១៥៧A ស្ថិតនៅឃុំ បាយដំរាំ និងកន្ទឺ២ ស្រុក បាណន់ ។

៣.បន្តការងារជីកកាយយកដីគ្មានគុណភាពចេញ និងចាក់បំពេញដីល្បាយថ្ម រួចកៀរកិនបង្ហប់ ចន្លោះ ០០+០០០ដល់គ.ម ០៤+៧០០(ខាងស្តាំ) គម្រោងថែទាំខួបលើកំណាត់ផ្លូវខេត្តលេខ ១៥៧១ ស្ថិតនៅសង្កាត់វត្តគរ ក្រុងបាត់ដំបង។

៤.ការងារជួសជុលថែទាំប្រចាំ ដោយស្រោចកៅស៊ូលុបសំបុកមាន់ លើកំណាត់ផ្លូវខេត្តលេខ១៥៦A១ ចន្លោះគ.ម ១១+៣០០ ដល់គ.ម ១៥+៥០០ ស្ថិតនៅឃុំពាមឯក ស្រុក ឯកភ្នំ ។

៥.ការងារជួសជុលថែទាំប្រចាំដោយចាក់ដីល្បាយថ្មកៀរកិនបង្ហាប់សម្រួលតួថ្នល់លើកំណាត់ផ្លូវខេត្តលេខ១៥៧១A ចន្លោះគ.ម២៦+៣០០ដល់គ.ម ២៨+ ៣០០ ស្ថិតនៅឃុំ កន្ទឺ២ ស្រុកបាណន់ ។

៦. ការងារជួសជុលថែទាំប្រចាំដោយស្រោចកៅស៊ូលុបសំបុកមាន់ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគ.ម២៩៨+៥០០ ដល់គ.ម ៣០២+០០០ ស្ថិតនៅឃុំជ្រៃ ស្រុកថ្មគោល ។

គេហទំព័រសុវណ្ណសិលា

លេខទំនាក់ទំនងការងារ 

CellCard: ០៨៩៨៣៧២៨៣




















Post a Comment

Previous Post Next Post