ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជួបជាមួយប្រតិភូក្រុមហ៊ុន K.P Cement Industry ពិភាក្សាការងារសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែនៅខេត្តក្រចេះ


   ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន K.P Cement Industry Co., Ltd ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្ត្រីរាជការនៃអង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។

ជំនួបនេះធ្វើឡើងដោយមានគោលបំណងពិភាក្សាការងារ ស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិស្តីពីការសាងសង់ និងធ្វើប្រតិបត្តិការកំពង់ផែដែលក្រុមហ៊ុន K.P Cement Industry Co., Ltd គ្រោងនឹងសាងសង់នៅខេត្តក្រចេះ៕
















Post a Comment

Previous Post Next Post