ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៨ខែសីហាឆ្នាំ២០២៥ កន្លងទៅកម្លាំងជំនាញ អធិការនៃអធិការនគរបាលស្រុកភ្នំព្រឹក បានចុះបង្ក្រាបទីតាំងរុករករ៉ែមាស មួយកន្លែង ដោយឃាត់ខ្លួនមនុស្សចំនួន៤នាក់ និងបានដករហូតម៉ាស៊ីនចំនួន០១ គ្រឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ប្រភពបន្តថា ក្រោយមកក៏មានការដោះលែងឱ្យត្រឡប់មកផ្ទះវិញ ។
ប្រជាពលរដ្ឋក៏ដូចជាគ្រួសារជនរងគ្រោះបាននិយាយថា សមត្ថកិច្ចធ្វើនេះដូចជាអយុត្តិធម៌ពេកហើយ ព្រោះទីតាំង រុករករ៉ែមាស នៅស្រុកភ្នំព្រឹកនេះ មានរាប់សិបកន្លែង បែជាកន្លែងខ្លះបង្ក្រាប កន្លែងខ្លះទៀតអត់បង្ក្រាប ។
Tags:
ព័ត៌មានសន្តិសុខសង្គម