ស្តីពីករណី លួចម៉ូតូ នៅចំណុចមុខផ្ទះជួល ផ្លូវ លំ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ


    កាលពីថ្ងៃទី ០៨-០២-២០២៤ ម៉ោង១៩និង០០នាទី

-ជនរងគ្រោះឈ្មោះ យ៉ុង ម៉ូស ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដេគ័រ ស្នាក់នៅ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

+ជនសង្ស័យឈ្មោះ សុខ វល័ក្ខ ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ 

# ហេតុការណ៍ ៖ មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាក Suzuki Nex ពណ៌ផ្កាឈូកលាយស ផ្លាកលេខ ភ្នំពេញ ១CB-៨៦៨៤ នៅចំណុចកើតហេតុ ពុំបានចាក់សោកទេ រួចចូលលេងក្នុងផ្ទះ គូដណ្តឹង ស្រាប់តែជនសង្ស័យដើរមក ដល់យកដែកកែច្នៃចុងស្រួចកាច់សោម៉ូតូជនរងគ្រោះបញ្ឆេះជិះគេចខ្លួន។ លុះមកដល់ថ្ងៃទី ០៩-០២-២០២៤ ម៉ោង១០និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យនៅភូមិព្រែក សង្កាត់ច្បារអំពៅ១ រួមនិងវត្ថុតាងម៉ូតូជនរងគ្រោះ, ដែកកែច្នៃចុងស្រួច២ និងកូនសោខ្សៀលេខ៨ ចំនួន១ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍និរោធ សាកសួរ។

+លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

Post a Comment

Previous Post Next Post