ឯកឧត្តម នេត្រ ភក្ត្រា ចុះពិនិត្យការរៀបចំមណ្ឌលព័ត៌មាន ត្រៀមសម្រួលការងារអ្នកសារព័ត៌មានក្នុងសន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា


នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យការរៀបចំមណ្ឌលព័ត៌មាន នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីត្រៀមសម្រួលដល់ការបំពេញការងាររបស់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសចូលរួមយកព័ត៌មានពីសម័យប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី។

សម័យប្រជុំនេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ។

តាមការរៀបចំ មណ្ឌលព័ត៌មាននឹងផ្តល់ទីតាំងសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អង្គុយតាមដាន និងទទួលព័ត៌មានពាក់ព័ន្ធនឹងដំណើរការនៃកិច្ចប្រជុំ ព្រមទាំងមានការរៀបចំអាហារថ្ងៃត្រង់ជូន ដើម្បីសម្រួលដល់ការបំពេញបេសកកម្មការងាររបស់អ្នកសារព័ត៌មានផងដែរ។

ការចុះពិនិត្យនេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈរៀបចំសេវាគាំទ្រផ្នែកព័ត៌មាន និងសម្រួលដល់ការផ្សព្វផ្សាយព័ត៌មានអំពីព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះជូនសាធារណជនជាតិ និងអន្តរជាតិ។

#ក្រសួងព័ត៌មាន #នេត្រភក្ត្រា #ហ្វ្រង់កូហ្វូនី #សន្និសីទហ្វ្រង់កូហ្វូនី #កម្ពុជា













Post a Comment

Previous Post Next Post