[ខេត្តកណ្ដាល]៖ នារដូវក្ដៅនេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាគ្រោះអគ្គីភ័យ ដែលអាចកើតមានឡើងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ឱ្យមហន្តរាយដល់ក្រុមគ្រួសាររបស់យើង។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមហាកុដិ និងសមិទ្ធផលនានាក្នុង វត្តពោធិ៍អង្គម្រេញ ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមគណៈធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្ដមបន្តថា រដូវក្ដៅនេះបញ្ហាជំងឺក៏មានការកើតឡើងជាច្រើនផងដែរ សូមបងប្អូនប្រជាពលរដ្ឋរបស់យើង ពិសារទឹកឱ្យបានច្រើន ដើម្បីឱ្យទឹកចូលការពាររាងកាយរបស់យើង និងចូលរួមអនាម័យខ្លួនប្រាណ និងសម្អាតបរិស្ថាននៅជុំវិញផ្ទះ ដើម្បីសុខភាពរបស់យើងបានល្អប្រសើរ មិនមានជំងឺដង្កាត់មកយាយីយើងឡើយ៕
<អរគុណសន្តិភាព>
<កម្ពុជាត្រូវការសន្តិភាព>
Tags:
ព័ត៌មានជាតិ
