—————————
ខេត្តបន្ទាយមានជ័យ | ២៤ មីនា ២០២៦
រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៤.០០៤ បណ្ណ ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកភ្នំស្រុក ស្ថិតនៅវត្តអម្ភវ័ន្តស្វាយស ភូមិស្វាយស ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុនេះ នឹងមានរយៈពេល ០៩ថ្ងៃ ចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី០១ មេសា ២០២៦។
#បណ្ណកម្មសិទ្ធិ #ចុះបញ្ជីដីបង្ហើយ #សេវាគាប់ចិត្ត #ការរៀបចំដែនដី #នគរូនីយកម្ម #ភូមិឋានក្សេមក្សាន្ត #ខេត្តបន្ទាយមានជ័យ #ប្រជាជនកម្ពុជា. #កអក










