ភ្នំពេញ៖ ផ្លូវជាតិលេខ១០ គឺជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដ៏សំខាន់មួយរបស់កម្ពុជា
ដែលមានតួនាទីជួយពង្រឹងការតភ្ជាប់រវាងតំបន់ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេស ព្រមទាំងរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។
ផ្លូវជាតិលេខ១០ មានប្រវែងសរុបជាង ១៩៧គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ តាមភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ផ្លូវជាតិមួយខ្សែនេះ បានក្លាយជាសរសៃឈាមដឹកជញ្ជូនដ៏សំខាន់ សម្រាប់សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ព្រមទាំងជួយបង្កើនការតភ្ជាប់រវាងបណ្តាខេត្តនៅតាមដងផ្លូវ។ ការតភ្ជាប់កាន់តែប្រសើរនេះ ក៏បានបង្កើតឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមតំបន់ផងដែរ។
ជាមួយគ្នានេះ ផ្លូវជាតិលេខ១០ ក៏មានសក្តានុពលខ្ពស់ក្នុងការជំរុញវិស័យទេសចរណ៍ ដោយឆ្លងកាត់តំបន់ដែលមានសម្បត្តិធម្មជាតិដ៏ស្រស់ស្អាត ដូចជា តំបន់ភ្នំ ព្រៃព្រឹក្សា ជ្រលងដងអូរ-ស្ទឹង និងតំបន់ធម្មជាតិជាច្រើន។ អ្នកដំណើរអាចធ្វើដំណើរកម្សាន្តតាមផ្លូវនេះ ដើម្បីទស្សនាសម្រស់ធម្មជាតិ និងបន្តដំណើរទៅកាន់តំបន់ទេសចរណ៍នានា នៅភាគនិរតីនៃប្រទេស។
ចំណុចដែលទាក់ទាញការចាប់អារម្មណ៍មួយទៀត គឺស្ពានខ្ពស់ៗដែលតភ្ជាប់តំបន់ភ្នំពីម្ខាងទៅម្ខាង និងឆ្លងកាត់ដងស្ទឹង ដែលរួមផ្សំជាមួយទេសភាពធម្មជាតិបៃតងខៀវស្រងាត់ បានបង្កើតជាទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យសម្រាប់អ្នកធ្វើដំណើរ។
ការអភិវឌ្ឍផ្លូវជាតិលេខ១០ ក៏ជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រព័ន្ធតភ្ជាប់ កាត់បន្ថយពេលវេលាធ្វើដំណើរ និងចំណាយដឹកជញ្ជូន ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ។
លើសពីតួនាទីជាផ្លូវដឹកជញ្ជូន ផ្លូវជាតិលេខ១០ ក៏អាចក្លាយជាច្រកទេសចរណ៍ដ៏មានសក្តានុពលមួយ ដែលភ្ជាប់តំបន់ធម្មជាតិ និងសហគមន៍នៅតាមដងផ្លូវ ជាមួយតំបន់ទេសចរណ៍សំខាន់ៗនៅភាគនិរតី។ កត្តានេះអាចរួមចំណែកបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ដូច្នេះ ផ្លូវជាតិលេខ១០ មិនត្រឹមតែជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការធ្វើដំណើរ និងដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែជាសរសៃឈាមសេដ្ឋកិច្ច និងជាច្រកតភ្ជាប់សក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ការវិនិយោគ និងជីវភាពប្រជាពលរដ្ឋ ពីភាគពាយ័ព្យឆ្ពោះទៅកាន់ភាគនិរតីនៃប្រទេសកម្ពុជា៕

Tags:
ព័ត៌មានជាតិ