✧═══•❁❀❁•═══✧
[ខេត្តបាត់ដំបង]៖ នៅព្រឹកថ្ងៃទី១០ខែ កុម្ភៈឆ្នាំ២០២៦ នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រគល់អំណោយដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងគោលបំណងរួមចំណែកផ្គត់ផ្គង់សម្រាប់កងកម្លាំងន គរបាលជួរមុខដែលកំពុងបន្តបំ ពេញភារកិច្ចការពារជាតិ ការពារទឹកដីក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
អំណោយទាំងនោះរួមមាន៖
-ម៉ូតូចំនួន០៤គ្រឿង
-ទឹកបរិសុទ្ធចំនួន ៥០០កេស
-ទឹកក្រូចចំនួន ២០០កេស
- មីចំនួន៥០កេស
-ស្ករសចំនួន ០៤បាវ
-ខ្ទឹមសចំនួន០៥បាវ
-នំចម្រុះចំនួន ២០កេស
-នំសណ្ដែកដីចំនួន១០កេស
-នំ U-90 ចំនួន ០៥កេស
-អំបុក ចំនួន០២កេស
-បារីចំនួន ១០ប៊ិច
-សាប៊ូចំនួន១០កេស
-ធុងសម្រាប់ដាក់ទឹកចំនួន០១។
លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ក្នុងនាមស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសមុខឱ្យកងកម្លាំងនគរបាលទាំងអស់ក្នុងខេត្តបាត់ដំបងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនិងជាស្នង ការនគរបាលរាជធានីភ្នំពេញ ដែលឯកឧត្តម តែងតែផ្តល់នូវអំណោយជាបន្តបន្ទាប់ដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ទោស្នងការសូមគោរពជូនពរ ឯកឧត្តមឧត្តមសេនីយ៍ឯក អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងកងកម្លាំងក្រោមឱវាទទាំងអស់សូមប្រកបដោយសុខភាពល្អ ប្រាជ្ញាភ្លឺថ្លា សម្រេចបានជោគជ័យគ្រប់ភារកិច្ច បម្រេីជាតិ បម្រេីប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោស្នងការនឹងពាំនាំយកអំណោយទាំងនេះទៅបែងចែកប្រគល់ជូនដល់កងកម្លាំងនគរបាលនៅជួរមុខដេីម្បីបានប្រេីប្រាស់តាមតម្រូវការជាក់ស្តែង៕
អរគុណសន្តិភាព















