ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកគ្រឿងឧបភោគបរិភោគ​ឧបត្ថម្ភជូនកងកម្លាំងកំពុងឈរជេីងការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនថ្មដា​ ខេត្តពោធិ៍សាត់


✧═══•❁❀❁•═══✧

[ខេត្តពោធិ៍សាត់]៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានចាត់ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាតំណាងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ​ ដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ ឧបត្ថម្ភជូនកងកម្លាំងកំពុងឈរជេីងការពារបូរណភាពទឹកដី នៅតំបន់ព្រំដែនថ្មដា​ ខេត្តពោធិ៍សាត់​។

អំណោយ​ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ ឧបត្ថម្ភជូនកងកម្លាំងរួមមាន ៖ 

១-វរសេនាតូចនគរបាលការពារព្រំដែនគោក​ លេខ៨២៥

-​ អង្ករ​ ១០តោន

-​ មី​ជាតិ​ ១២០កេសតូច

-​ ត្រីខ​ ២០កេស

២-យោធា​ឈរជេីងនៅព្រំដែនថ្មដា

-​ អង្ករ​ ១០តោន

-​ មីជាតិ​ ៦០កេសតូច

-​ ត្រីខ​ ១០កេស៕

អរគុណសន្តិភាព









Post a Comment

Previous Post Next Post