នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានបានចាប់ផ្តើមអង្គប្រជុំដោយជម្រាបជូនអំពីអាទិភាពរបស់ខ្លួនក្នុងឆ្នាំ២០២៦។ លោកជំទាវបានសង្កត់ធ្ងន់លើការជម្រុញអោយអាស៊ានដោះស្រាយបញ្ហាប្រឈមរួមក្នុងពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហាប្រឈមលេចឡើងថ្មីៗ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយនិរន្តរភាព និងភាពធន់ ដែលស្របទៅនឹងមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ។
កិច្ចប្រជុំនេះក៏បានពិភាក្សាបន្តអំពីវឌ្ឍភាព កាលពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កម្ពុជាបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហានានាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានានូវសន្តិភាព និងស្ថិរភាពក្នុងតំបន់។
On the morning of 29 January 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, attended in the ASEAN Foreign Ministers' Meeting (AMM) Retreat on Cebu Island, Philippines.
Her Excellency Ma. Theresa P. Lazaro, Secretary of Foreign Affairs of the Philippines and ASEAN Chair, opened the Meeting by briefing participants on her priorities for 2026. She emphasized enabling ASEAN to address both current and emerging challenges in order to build a sustainable and resilient ASEAN Community, in line with the theme "Navigating Our Future, Together".
The Meeting also discussed follow-up progress from the Special ASEAN Foreign Ministers’ Meeting regarding the current situation between Cambodia and Thailand, held on 22 December 2025 in Kuala Lumpur, Malaysia. Cambodia reaffirmed its strong commitment to resolving disputes peacefully, in accordance with international law, existing treaties, and agreements, to ensure regional peace and stability.
#Cambodia #ASEAN #AMMRetreat2026











