គិតមកដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២៥នេះ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់បដិសន្ធិឡើងរយៈពេល ៤៧ ឆ្នាំហើយ។ រណសិរ្សនៅតែបន្តដើរតួនាទីជាកម្លាំងប្រមូលផ្តុំពីគ្រប់ទិសទី ក្នុងការបន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនគឺការកសាងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា។
ក្នុងដំណើរដ៏វែងឆ្ងាយក្នុងដំណាក់កាលប្រវត្តិសាស្ត្រសំខាន់ៗរបស់កម្ពុជា ស.ស.យ.ក នៅតែថែរក្សា និងបន្តស្មារតី ២ធ្នូ គឺការលះបង់ និងដាក់ផលប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គី គ្នាដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។
សមាជិក សមាជិកា នៃក្រុមគ្រួសារ ស.ស.យ.ក. សូមប្តេជ្ញាបន្តដើរតាមគម្រូវីរភាពដ៏អង់អាចតាមរយៈ ស្មារតី ២ធ្នូនេះ ដើម្បីបន្តថែរក្សា ការពារ នូវរាល់សមិទ្ធិផលនានាដែលថ្នាក់ដឹកនាំជំនាន់មុនពុះពារបានមកដោយលំបាក និងរួមគ្នាកសាងបន្ថែមនូវសមិទ្ធផលថ្មីៗបន្ថែម សម្រាប់សង្គមជាតិកម្ពុជា។
