ខេត្តមណ្ឌលគិរី៖ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! ម្ចាស់សទីតាំងល្បែងសុីសងជល់មាន់ អាប៉ោង ខុសច្បាប់ ត្រង់ចំណុច ចម្ការកៅស៊ូ មួយកន្លែង ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
កំពុងគៀងគរក្រុមញៀនល្បែងគ្រប់ទិសទី ឲ្យនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះ ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងជល់មាន់ អាប៉ោង និងយូគី ខុសច្បាប់ នៅក្នុងទឹកដី ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឡើយ។
ជាក់ស្តែងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥.នេះ ទីតាំងទីតាំងល្បែងជល់មាន់ អាប៉ោង ខុសច្បាប់ ស្ថិតនីក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់.លាន.រៀល ទៅដល់ រាប់.ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ តែគេពុំដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្រ្កាប! ទាល់តែសោះ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា!ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ស្នងការនគរបាល ខេត្តមណ្ឌលគិរី និងលោក អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងទីតាំងល្បែងជល់មាន់ អាប៉ោង ខុសច្បាប់ចំណុចចម្ការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕




