ទីតាំងល្បែង[ជល់មាន់ និងអាប៉ោង]ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិឆ្ងរ ឃុំមេមត់ បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមូលដ្ឋាន មានដឹងដែលឬទេ?


ខេត្តត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ឲ្យដឹងថា! .ទីតាំងល្បែង[ជល់មាន់ និងអាប៉ោង]ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិឆ្ងរ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកលេងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!

ជាក់ស្ដែងនៅរសៀលថ្ងៃទី៦ និងរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥.នេះ ទីតាំងល្បែង[ជល់មាន់និងអាប៉ោង]ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក រីឯ.សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន អសមត្ថភាពក្នុងការបង្រ្កាប! ទុក្ខបនល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ បើកលេងអនាធិបតេយ្យ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅភូមិឆ្ងរ ឃុំមេមត់ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងសុីសង[ជល់មាន់ និងអាប៉ោង]ខុសច្បាប់ មួយកន្លែង នៅលើទឹកដី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឡើយ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋរស់នៅ សព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្នងការនគរបាលខេត្តត្បូងឃ្មុំ ជួយចាត់វិធានការ ក្នុងទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង[ជល់មាន់ និងអាប៉ោង]ខុសច្បាប់ ក្នុងចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិសាស្ត្រខាងលើនេះផង! ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”[មានលក្ខណៈសម្បត្តិ ៧យ៉ាង]

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕




Post a Comment

Previous Post Next Post