សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបើកការបាញ់ ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥៖


នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៥:៤៥នាទី យោធាថៃផ្លោងគ្រាប់កាំភ្លើង១៥៥មម ចំនួន ២គ្រាប់ចូលបឋមសិក្សាខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។  សកម្មភាពដ៏កំរោលរបស់យោធាថៃនេះ ជាការបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅបាញ់ចូលទីប្រជុំជនដែលមានប្រជាពលរដ្ឋស៊ីវិលរស់នៅ ពិសេសជាសាលារៀនរបស់កុមារ។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភ បំពាន លើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគី ទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋ មន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

• ព័ត៌មានលម្អិតនឹងត្រូវរាយការណ៍ជូនជ្រាបនៅពេលក្រោយ។

Please be informed about the situation along the Cambodia-Thailand border regarding the Thai military forces’ initiated attack on Cambodia's sovereignty, civilian residences in the 5th Military Region:

On December 10, 2025, at 3:45 p.m., the Thai military fired two 155mm shells into Khvav Lekh Primary School, located in Svay Chek Commune, Svay Chek District, Banteay Meanchey Province. This cruel act was an indiscriminate attack on civilian areas, specifically targeting a children's school.

The Ministry of National Defence of the Kingdom of Cambodia condemns in the strongest possible terms the inhumane and brutal acts undertaken by the Thai side. Such action clearly is a grave breach of the Ceasefire Agreement and the Joint Declaration between Cambodia and Thailand, signed by both parties on October 26, 2025, with the auspicious witness of the U.S. President Donald J. Trump and Malaysian Prime Minister, H.E. Anwar Ibrahim, in his capacity as the ASEAN rotating Chair.

Further detailed information will be provided later as the situation develops.

Post a Comment

Previous Post Next Post