.........................
ភ្នំពេញ៖ បណ្ឌិត ហែម ប្រសើរ ប្រធានក្រុមការងារចុះកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចុះទៅទទួលបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការណ៍មកពីគណបក្សភ្លើងទៀន ចំនួន ០៤រូប ដោយក្នុងនោះនៅឃុំកោះធំ (ក )ចំនូន ០២រូប និងមកពីឃុំកំពង់កុង ចំនួន ០២រូប ដែលបានផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ហើយស្នើសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេបាននាំនាវាកម្ពុជា ឲ្យមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ការចុះទទួលបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេត់ការណ៍ មកពីគណបក្សប្រឆាំង ស្ថិតនៅភូមិកណ្តាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកសែត វៃ មេបក្សឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។