ឯកឧត្ដមបណ្ឌិត ហែម ប្រសើរ នាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអតីតបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន ចំនួន៣គ្រួសារ ដែលមានជីវភាពខ្វះខាតនៅស្រុកកោះធំ ខេត្តកណ្តាល


   ឯកឧត្ដមបណ្ឌិត ហែម ប្រសើរ ប្រធានក្រុមការងារចុះកសាងពង្រីកសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនា តីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនអតីតបេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀនចំនួន៣ គ្រូសារ ស្ថិតនៅភូមិព្រែកហង្ស និងភូមិព្រែកតាអិន ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតរួមមាន៖

១,លោកស្រី រស់ សារុំ អតីត បេក្ខជនក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀន ឃុំពោធិ៍បាន

២,លោក យ៉េង ឆេង អតីតភ្នាក់ងារសង្កេតការណ៍ គណបក្សខ្មែររួមរួមជាតិ ឃុំពោធិ៍បាន

៣,លោក ង៉ែត បាន អតីតភ្នាក់ងារសង្កេតការណ៍ គណបក្សខ្មែររួមរួមជាតិ ឃុំពោធិ៍បាន

ឯកឧត្ដមបណ្ឌិត ហែម ប្រសើរ ក៍បាននាំយកការផ្តាំផ្ញើរសួរសុខទុក ពីសម្តេចអគ្គមហាសេនាបតីតេជោ ជូនដល់បងប្អូនដែលជាអតីតមកពីគណបក្សប្រឆាំង ដែលបានសម្រេចចិត្តមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រស់ក្រោមម្លបសន្តិភាព រួមការពារសុខសន្តិភាព។

ដោយមានការ ចូលរួមពីអាជ្ញាធរភូមិព្រែកហង្ស ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។

អំណោយរួមមាន៖

អង្គ ២៥ គីឡូក្រាម

មី ១កេស

ទឹកត្រី ២ យួរ

ទឹកស៊ីអ៊ីវ ១យួរ

ត្រីខ ១យូរ

ភួយ ១  និងថវិការមួយចំនួន

ដោយមានការចូលរួមពីលោកស្រី ពុត គឹមនី សមាជិកអចិន្ត្រយ៍គណបក្សឃុំពោធិ៍បាន និងមេបក្សភូមិ ព្រែកហង្យ 'ពោធិ៍​បាន ស្រុកោះធំ ខេត្តកណ្ដាល។

ថ្ងៃនេះដែរឯកឧត្តមបណ្ឌិត ហែម ប្រសើរ ព្រមទាំងក្រុមការងារ ក៍បានបន្តចុះទៅទទួលបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេតការណ៍មកពីគណបក្សភ្លើងទៀនចំនួន ៤រូប

នៅឃុំកោះធំ(ក )ចំនូន២ រូប និងមកពីឃុំកំពង់កុង ចំនួន២ រូប ដែលបានផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំង ហើយស្នើសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ខ្ពស់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចទាំងទ្វេ បាននាំនាវាកម្ពុជា ឲ្យមានសុខសន្តិភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ការចុះទទួលបេក្ខជនក្រុមប្រឹក្សាឃុំ និងភ្នាក់ងារសង្កេត់ការណ៍ មកពីគណបក្សប្រឆាំងៗ ស្ថិតនៅភូមិកណ្តាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។

ដោយមានការចូលរួមពីលោកពូ សែត វៃ មេបក្សឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។









Post a Comment

Previous Post Next Post