មន្ត្រីជំនាញ ប.ស.ស. ចូលរួមជាវាគ្មិនក្នុងទិវាអន្តរជាតិកម្មករការងារតាមផ្ទះខួបលើកទី១៤ ក្រោមមូលបទ ”គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ“

 


   .............................

   ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានចូលរួមទិវាអន្តរជាតិកម្មករការងារតាមផ្ទះខួបលើកទី១៤ ក្រោមមូលបទ ”គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ“ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ទិវានេះរៀបចំឡើង ដើម្បីរំលឹក និងអបអរសាទរដល់ទិវាកម្មករការងារតាមផ្ទះទូទាំងពិភពលោក និងជាការចូលរួមចំណែកដោះស្រាយស្ថានភាពការងារ និងការរស់នៅរបស់កម្មករការងារតាមផ្ទះ និងអ្នកធ្វើការងារឱ្យគ្រួសារដោយគ្មានប្រាក់កម្រៃ។

ក្នុងឱកាសនោះដែរ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គមនៃ ប.ស.ស. បានធ្វើបទបង្ហាញស្តីពីការអនុវត្តរបបសន្តិសុខសង្គម រួមទាំងអត្ថប្រយោជន៍ផ្សេងៗ ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។

សូមបញ្ជាក់ថា ទិវានេះរៀបចំឡើងដោយអង្គការ OXFAM ក្រោមអធិបតីភាពឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ សុខ ច័ន្ទឆវី រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដោយមានការចូលរួមពី ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន អង្គការជាតិ និងអន្តរជាតិ ប្រមាណជា ២៥០នាក់៕

















Post a Comment

Previous Post Next Post