ឯកឧត្តម ពេជ សោភ័ន៖ វិធានការគន្លឹះ របស់ គវអ ទទួលបានការគាំទ្រពីអាណាព្យាបាលនិងគ្រូបង្រៀន ព្រោះជម្រុញបាននូវគុណភាពនៃការសិក្សាប្រកបដោយប្រសិទ្ធភាព


   .....................

   កំពង់ឆ្នាំង ៖ ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា ចាប់ទាំងពីការអនុវត្តន៍វិធានការគន្លឹះ របស់ គវអ តាមសាលាគោលដៅ មកដល់នឹងពេលនេះ គឺមានសញ្ញជាវិជ្ជមានច្រើនតាមរយៈ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ អាណាព្យាបាលនិងគ្រូបង្រៀន ព្រោះបានជម្រុញ នូវគុណភាពនៃការសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់  ។ 

ការលើកឡើងរបស់ឯកឧត្តម ពេជ សោភ័ន ត្រូវបានធ្វើឡើងកិច្ចប្រជុំធ្លុះបញ្ចាំនិងចែករំលែកបទពិសោធនៃឧត្តមានុវត្តន៍ ដល់គណៈគ្រប់គ្រង និងគ្រូបង្រៀននៅតាមសាលាគោលដៅ មកពីខេត្តពោធិសាត់និងខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ។









Post a Comment

Previous Post Next Post