ឧត្តរមានជ័យ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងការពាខ្សែបន្ទាត់ព្រំដែនទិសប្រាសាទតាមន្ត ។
ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដល់នាយទាហាននាយទាហានរងនិងពលទាហាន ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់នាយ-ពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពព្រំដែនសីមា និងប្រាងប្រាសាទរបស់យើង សូមអោយកងកម្លាំងទទួលបានសេចក្តីសុខ មានសុខភាពល្អបរិបូរណ៌ ឈរជើងការពារ ទឹកដីដ៏បវរនៃយើងបានគង់វង្ស ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ហេង សូរ បាននាំយកគ្រឿងឧបភោក បរិភោគ ប្រគលជូនដល់កងកម្លាំងរួមមាន ៖ មី; កៅស៊ូតង់; ទឹកសុទ្ធ.ម៉ាសុីនភ្លើង .អាគុយ. ត្រីងៀត. សាច់គោងៀត. ទឹកត្រី.ទឹកសុីអុីវ.ថ្នាំពេទ្យ .កំសៀវទឹក.សម្ភារៈអគ្គីសនី.ប្រេងម៉ាស៊ូត.និងថវិការមួយចំនួនផងដែរ ។