................
ឧត្តរមានជ័យ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក មាស សុខុម មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី៤ អញ្ជើញចុះអប់រំផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តសនិងប្រវត្តិសាស្ត្រយោធា និងការប្រើប្រាស់ទូរសព័្ទ ស្មាត ហ្វូន និងបទវិន័យទូទៅរបស់កងយោធពលខេមរាភូមិន្ទ ដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងពលតូចថ្មើរជើងលេខ៤២ នៅទីបញ្ជាការវរសេនាតូចលេខ ៤២១ នឹងវរសេនាតូចលេខ ៤២៤
លោកវរសេនីយ៍ឯក មាស សុខុម មេបញ្ជាការរងកងពលបានផ្សព្វផ្សាយប្រសាសន៍សំខាន់ៗដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថ្មីៗនេះ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ដែលកើតមានឡើងនៅព្រំដនកម្ពុជា ថៃ និងការពលីជីវិតដ៏អង់អាចក្លាហានរបស់យុទ្ធមិត្តយើងមួយរូប ក្នុងបុព្វហេតុ ខេត្តព្រះវិហារ ជាប់ព្រំដែន កម្ពុជា ថៃ
ការចុះអប់រំនេះបានគូសបញ្ជាក់ឲ្តឃើញថា នាយ ពលទាហាន បានយល់ជ្រួតជ្រាបអំពីបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាធ្វើអ្វីទៅតាមបទបញ្ជារបស់ មេបញ្ជាការ ដែលបានដាក់ជូន ។ អរគុណសន្តិភាព