សាលាពលទាហានយោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក


   ................................

   ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញក្របខណ្ឌឱ្យកងទ័ពជើងគោក នៅសាលាពលទាហាន យោធភូមិភាគទី៣ ដែលមានសិក្ខាកាមចូលរួមចំនួន ១៨១នាក់ សិក្សារយៈពេល ៩១ថ្ងៃ (ចាប់ពីថ្ងៃទី០៣.មិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមពេលហ្វឹកហ្វឺនត្រូវប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អប្រសើរ ចំពោះគ្រូធាចារ្យត្រូវរិះរកវីធីសាស្ត្រល្អៗធ្វើយ៉ាងណាឲ្យសិក្ខាកាមងាយយល់ និងចាប់បាន ។ សម្រាប់ការងារហ្វឹកហ្វឺនត្រូវបង្កសមត្ថភាពដល់ពលទាហានថ្មីដើម្បីរួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ ។

ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង បានផ្តាំផ្ញើដល់សិក្ខាកាមពលទាហានថ្មីទាំងអស់ត្រូវក្តាប់ឲ្យជាប់រាល់មេរៀនដែលគ្រូបង្រៀន និងត្រូវប្រកានភ្ជាប់តួនាទីរបស់ខ្លួន ត្រូវខិតខំរៀនសូត្រដើម្បីបង្កើនសមត្ថភាព ចំណេះដឹង ចំណេះធ្វើពិតប្រាកដ រួមចំណែកពង្រឹងខឿនការពារជាតិបានរឹងមាំ ។ សង្ឃឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អប្រសើរ ។ ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត និងប្រកាសបើកវគ្គចាប់ពីពេលនេះតទៅ ៕ អរគុណសន្តិភាព










Post a Comment

Previous Post Next Post