សម្តេច ហ៊ុន សែន គាំទ្រ​ចំណាត់ការរដ្ឋាភិបាល​ក្នុង​បិទច្រកអន្តរជាតិ​ដូងនៅបាត់ដំបង


  សូមអានសំណេរទាំងស្រុងរបស់សម្តេច ដូចខាងក្រោម៖

ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់

រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ

ព្រំដែនកម្ពុជា.ថៃនៃខេត្តបាត់ដំបង។

ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុង

មួយថ្ងៃឆ្លងកាត់ទៅវៀតណាមតែថ្ងៃ

នេះកកស្ទះនៅព្រំដែនក្រោយកម្ពុជា

បិទ។

សូមបងប្អូនកសិករថៃដែលកំពុងប្រម៉ូលផលទៅតវ៉ាជាមួយយោធាថៃ

ដោយខ្លួនឯងព្រោះកម្ពុជានឹងបើកច្រក

នេះឡើងវិញតែពេលណាច្រកព្រំដែន

ទាំងអស់ដែលយោធាថៃបិទជាឯកតោ

ភាគីសម្រួលដូចមុនពេលបិទ។

យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកសុីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុច

តូចៗ៣ប៉ុណ្ណោះគឺទី១ឈប់ទិញអុីធើណែតទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃ

ក្នុងទឹកដីកម្ពុជានិងទី៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។

នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់១២ម៉ោងរបស់កម្ពុជា។

Post a Comment

Previous Post Next Post