ខេត្តកំពង់ធំ៖ ទីតាំងល្បែងស៊ីសងមាន់ជល់និងអាប៉ោងកំពុងបើកលេងយ៉ាងកក្រើកក្នុងភូមិអូរអំពឹល ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ មន្ក្រីអាជ្ញាធរមូលដ្ឋានរមិនបង្ក្រាបរក្សាភាពស្ងៀមស្ងាត់
ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថាល្បែងស៊ីសងជល់មាន់និងអាប៉ោងបើកលេងយ៉ាងរលូនប៉ុន្តែមិនដែលឃើញមន្ត្រីអាជ្ញាធរចុះបង្ក្រាបឡើយជាពិសេស លោកវរសេនីយ៍ឯក ម៉ៅចាន់ធី អធិការនៃអធិការដ្ឋាននគរបាលស្រុកសន្ទុក រក្សាភាពស្ងៀមស្ងាត់។ ពាក់ព័ន្ធករណីខាងលើ អង្គភាពសារព័ត៌មានយើងបានខល ទូរសព្ទដើម្បីរាយការណ៍តែគ្មានអ្នកលើក។
រីឯច្បាប់ក៏បានចែងច្បាស់ៗដែរ
ជំពូកទី៣ ទោសប្បញ្ញត្តិ
មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង
ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។
ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម
មហាជនទូទៅនិងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំនិងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចុះស្រាវជ្រាវនិងបង្ក្រាបល្បែងស៊ីសងជល់មាន់និងអាប៉ោងដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទា។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា
អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕