សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបានក្នុងរយៈពេល០១ ឆ្នាំពេញ នៃរាជរដ្ឋាភិបាលអាណត្តិទី០៧


   ការសម្រេចបាននូវសមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំប្រកបដោយភាពមោះមុត វាងវៃ ស្វាហាប់ ថាមពល បុរេសកម្ម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះដែរ ការងារយុវជន ត្រូវបានយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការបើកឱកាសឲ្យមានការបញ្ចេញយោបល់ ក៏ដូចជាចូលរួមអនុវត្តការងារសំខាន់ៗ ក្នុងទិសដៅរួមនោះ គឺការអភិវឌ្ឍប្រទេសជាតិ។ 

ក្នុងនាមជាយុវជនបន្តវេន ស.ស.យ.ក. សូមប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនូវគ្រប់បុព្វហេតុ ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស តាមរយៈការចូលរួមកសាងសង្គមកម្ពុជាមួយ ប្រកបដោយភាពកក់ក្តៅ, សង្គមមួយដែលប្រកបដោយភាពសុខដុម, សង្គមមួយដែលចេះ ជួយយកអាសារគ្នា ចេះយោគយល់ អធ្យាស្រ័យ និងស្រឡាញ់រាប់អានគ្នា។




Post a Comment

Previous Post Next Post