ពលរដ្ឋស្នើសុំដល់ ឯកឧត្តម ប្រាក់ សាភ័ណ អភិបាលខេត្តសៀមរាប មេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យ នៅក្រុមហ៊ុនលោក សេង មង្គល ដែលចូលធ្វើអាជីកម្ម ពុំមានអាជ្ញប័ណ្ណ!!!!


   ខេត្តសៀមរាប ៖តាមប្រភពពលរដ្ឋឬអ្នករកស៊ីកាយដីលក់បានបង្ហើបប្រាប់ថាលោក សេង មង្គលចូលមកគាស់កាយដីនៅក្នុងតំបន់នោះគឺសំអាងលិខិតភូមិ/សង្កាត់ដោយអភិវឌ្ឍន៍ផ្លូវប៉ុណ្ណោះតែលោក សេង មង្គល កាយដឹកអាចម៍ដីលក់យ៉ាងគក្រឹកគក្រែងមិនខ្វាយខ្វល់នោះទេ។

បញ្ហារឿងលោក សេង មង្គល ចូលធ្វើអាជីកម្មក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាបនេះមន្ត្រីនៅសាលាក្រុងសៀមរាបម្នាក់បានមានប្រសាសន៍ថា ចំពោះក្រុបហ៊ុនលោក សេង មង្គល ចូលធ្វើគឺអភិវឌ្ឍន៍គាស់កាយធ្វើផ្លូវតែប៉ុណ្ណោះតាមការស្នើសុំពីអាជ្ញាធរភូមិ/សង្កាត់ហើយពុំអាចដឹកលក់បានទេ។ហើយបន្ថែមទៀតថាចំពោះរឿងច្បាប់វិញគឺពុំទាន់មានសេចក្ដីសម្រេចណាមួយឬច្បាប់ចេញពីរច្រកចេញចូលនោះដែល ដើម្បីអាចធ្វើអាជីកម្មទៅបាន។

ទោះជាយ៉ាងណាក្ដីក្រុមអ្នកយកព័ត៌មានយើងខិតខំទំនាក់ទំនងទៅលោក សេង មង្គល ដែលតាមទូរស័ព្ទ តែពុំទទួលបាន។

Post a Comment

Previous Post Next Post