ទីតាំងលួចបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ អាជ្ញាធរ មានសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់


  ខេត្តកណ្តាល៖ នាថ្ងៃ២១ មិនា ឆ្នាំ២០២៤ ទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងបើក យ៉ាងគោឃ្លើន ឋិតក្នុងឃុំតាលុន គ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ច ក្នុងមូលដ្ឋាន ទាល់តែសោះ។

ពលរដ្ឋនិងមហាជនលើកឡើងថា៖ ទោះបីម្ចាស់ផ្ទះធ្លាប់ធ្វើកិច្ចសន្យាហើយ ក៏នៅតែបើកល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញបានដោយរលូនដូច្នេះហេតុអ្វី លោកនាយប៉ុស្តិ៍តាលុន និងលោកវរសេនីយ៍ឯករស់ចន្ថាអធិការនៃអធិការដ្ឋាននគរបាលស្រុកស្អាង មិនបង្ក្រាប បានជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ 

ប្រភពពលរដ្ឋកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលជាទៅលេងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញទាំងយប់ទាំងថ្ងៃបែរជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានហាក់បីដូចជាគ្មានចំណាត់ការបង្ក្រាបទាល់តែសោះឬមួយទទួលបានលាភសក្ការៈ ទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងមួយនេះបើកល្បែងស៊ីសងលេងបានយ៉ាងរលូនដូចច្នេះ។

ពលរដ្ឋរស់ក្នុងឃុំតាលន់ ស្រុកស្អាង សូមសំណូមពរដល់ លោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ជួយចាប់កម្លាំងសមត្ថកិច្ចជំនាញក្រោមឱវាទនៃស្នងការចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើទាំងនេះផងទាន!។






Post a Comment

Previous Post Next Post