កាកបាទក្រហមកម្ពុជា សម្ពោធប្រគល់ផ្ទះចំនួន ២ខ្នង និងអណ្តូងទឹកស្អាតចំនួន ៣ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ


   គ្រួសារលោកយាយឥតទីពឹងចំនួន ២គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាតំបន់នៅទីឆ្ងាយដាច់ស្រយ៉ាលធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់ពីអតីតកាល បានទទួលផ្ទះចំនួន ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីសម្ពោធប្រគល់-ទទួលផ្ទះ រួមជាមួយអណ្តូងទឹកស្អាតចំនួន ៣ផ្សេងទៀត ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម ខាងលើនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជន នៃ សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។

Post a Comment

Previous Post Next Post