ខេត្តបាត់ដំបង៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋនិងមន្រ្តីយោធានៅតំបន់នោះបានលើកឡើងថាលោក បិក សារឿន រងប៉ុស្ដិ៍ច្រក៤០០ ដុះស្លែបាននាំបារីនិងស្រាបៀរនាំចេញទៅប្រទេសថៃដោយរលូន បើកភ្លើងខៀវពីរនាយប៉ុស្ដិ៍ឈ្មោះ មុីណាន់ ប្រចាំច្រក៤០០។ ហើយបន្ថែមទៀតថា ជារៀងរាល់ថ្ងៃនៅម៉ោង៧យប់តែងតែឃើញឡានកែច្នៃដឹកពេញៗទៅច្រក៤០០ដោយដាក់ស្ដុបនៅក្នុងឃ្លាំងនៅទីនោះ។
ជាក់ស្តែងនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៤ នេះ ក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានទៅច្រក៤០០ បានឃើញឡានកែច្នៃដឹកជញ្ជូន ដូចពលរដ្ឋនិងមន្រ្ដីយោធាលើកឡើងពិតមែន ដោយដឹកទំនិញពេញរួមទាំងស្រាបៀរដឹកចូលឃ្លាំងនៅជាប់និងប៉ុស្ដិ៍។
ករណីរឿងបារីនិងស្រាបៀរសម្រុកដឹកទៅច្រក៤០០នោះលោក មុីណាន់ នាយបុ៉ស្ដិ៍ច្រក៤០០បានលើកឡើងថាបារីស្រាបៀរពិតជាមានមែនតែសំរាប់នាំចេញគឺលក់អោយកងកម្លាំងជួរមុខតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក្តីពលរដ្ឋនិងមន្ត្រីយោធានៅតំបន់នោះ ស្នើសុំដល់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង មេត្តាជួយដាក់កម្លាំងត្រួតពិនិត្យនៅបារីស្រាបៀរដែលសម្រុកដឹកទៅច្រក ៤០០ នោះផងទាន តើលក់ឲ្យកងកម្លាំងជួរមុខ ឬឆ្លងដែនទៅប្រទេសជិតខាង ។
#(រិះគន់ក្នុងន័យស្ថាបនា) ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕