ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋនិងអាជីវករលក់ដូរ បានរាយការណ៍មកថា! ទីតាំងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង នៅជុំវិញ”ផ្សារស្រែវាល”ស្ថិតនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាំគ្នាបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងទាំងអស់នេះ ប្រហែលជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហើយមើលទៅ.!។
ជាមួយគ្នានេះដែរ ទីតាំងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែងនៅជុំវិញ”ផ្សារស្រែវាល”ក្នុងទឹកដី ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង(ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង គេមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្រ្កាប!ឬទប់ស្កាត់នោះឡើយ! ឬខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍.!។
ប្រភពដដែលពីពលរដ្ឋ និងអាជីវករលក់ដូរ បានអោយដឹងទៀតថា! ទីតាំងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង ដែលមានទីតាំងខាងលើ បើកលេងបង្កភាពអនាធិបតេយ្យ ធ្វើអោយពួកគាត់មានការភ័យខ្លាច និងព្រួយបារម្ភ បញ្ហាអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាលួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម..ល...។
ដូច្នេះហើយ ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ នៅជុំវិញ”ផ្សារស្រែវាល” បាននាំគ្នាសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហេង វុទី្ឋ ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងជល់មាន់តាមអនឡាញ ជ្រកក្រោម អាជ្ញាប័ណ្ណឡូតូ ជាច្រើនកន្លែង នៅជុំវិញ”ផ្សារស្រែវាល”ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! កន្លងមកនោះ.!។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២. បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ អោយលោកអភិបាល នៃគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ! អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងដកចេញពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។