ល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង លើផ្សារទំនើប ស៊ីធីម៉ល ជាន់(ទី៣)ក្នុងទឹកដី សង្កាត់វាលវង្ស ខណ្ឌ៧មករា បើកលេងយ៉ាងរំភើយ!


   ភ្នំពេញ៖ ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង លើផ្សារទំនើប ស៊ីធីម៉ល ជាន់(ទី៣)ស្ថិតភូមិសាស្ត្រ សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!។

ជាមួយគ្នានេះដែរ អាជីវករលក់ដូរ នៅផ្សារទំនើប ស៊ីធីម៉ល បានរាយការណ៍មកថា! លើផ្សារទំនើប ស៊ីធីម៉ល ជាន់(ទី៣)មានទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះបង្រ្កាប! ឬទប់ស្កាត់នោះឡើយ! ដែលធ្វើអោយគេ សង្ស័យថា! ទីតាំងល្បែងសុីសងមួយនេះ ប្រហែល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបានអោយដឹងទៀតថា! ម្ចាស់ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខ្នាតធំ លើផ្សារទំនើប ស៊ីធីម៉ល ជាន់(ទី៣) ដែលមានទីតាំងខាងលើ បានពង្វក់ស្មារតីក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ អោយចូលលេងអនាធិបតេយ្យ ធ្វើអោយអាជីវករលក់ដូរ នៅផ្សារទំនើប ស៊ីធីម៉ល មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចប្តី និងកូនៗពួកគាត់ ចូលលេងល្បែងខុសច្បាប់ទាំងនោះ នេះហើយជាដើមចម ដែលធ្វើអោយកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ។ល។

ហេតុដូច្នេះ អាជីវករលក់ដូរ នៅផ្សារទំនើប ស៊ីធីម៉ល ក៏ដូចមហាជនទូទៅ សូមស្នើសុំអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រួតពិនិត្យ និងបង្ក្រាប! ជាពិសេស ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែង(ហ្គេមបាញ់ត្រី)ខុសច្បាប់ មួយកន្លែងនៅលើផ្សារទំនើប ស៊ីធីម៉ល ជាន់(ទី៣)ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង។

ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

Post a Comment

Previous Post Next Post