ទីតាំងល្បែងស៊ីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្ក្រាប.!


   ខេត្តត្បូងឃ្មុំ៖ ខ្លាំងមែន ម្ចាស់ទីតាំងល្បែងស៊ីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកអោយរក្រុមញៀនល្បែងនាំគ្នាទៅលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងស៊ីសងមួយនេះ ជាឆ្នាំងបាយ របស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះ ផងក៏មិនដឹង?

ប្រជាពលរដ្ឋបានរាយការណ៍មកថា! ទីតាំងល្បែងស៊ីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ក្នុងមូលដ្ឋាន ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា .!។

ប្រភពដដែលបានអោយដឹងថា! ទីតាំងល្បែងស៊ីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់់ មួយកន្លែងដែលមានទីតាំងខាងលើ គេសង្កេតឃើញ មានសារព័ត៌មាន ជាច្រើនអង្គភាព បានចុះផ្សាយយ៉ាងព្រោងព្រាតក៏ដោយ ក៏គ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានចុះបង្ក្រាបនោះដែរ ធ្វើអោយពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម.!។

ដូច្នេះហើយ ប្រជាពលរដ្ឋស្នើសុំអោយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រួតពិនិត្យ និងបង្ក្រាប! ជាពិសេស ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្រ្តីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ.!។

ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

Post a Comment

Previous Post Next Post