អបអរសាទរថ្ងៃនៃសេចក្តីស្រឡាញ់ “កូនផ្សោតកើតថ្មី” នៅអន្លង់កាំពី ខេត្តក្រចេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤!


   កូនសត្វផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅវេលាម៉ោង ១០:១៨នាទី នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ 

កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត៧ក្បាលផ្សេងទៀត។ នេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ដែលត្រូវនឹងថ្ងៃនៃសេចក្តីស្រឡាញ់។

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃ។ 

ទន្ទឹមនេះ ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២៨៩៧៨៤៣ ០១១៣៥៥៨៨៣, ០៩៩៧៩១៩១៩, ០៩២៩១៨១៤៤ និង ០១៧៨១៨៣៨២៕





Post a Comment

Previous Post Next Post