បុរសម្នាក់ត្រូវជនបង្កបានវាយចំក្បាលរងរបួសយ៉ាងធ្ងន់ធ្ងរអស់រយៈ៥៣ថ្ងៃកន្លងមកហើយពេលនេះមិនទាន់បានទទួលភាពយុត្តិធម៌នៅឡើយ


   ខេត្តមណ្ឌលគិរី៖ បុរស់ម្នាក់កើតទុក្ខមិនសុខចិត្តរឿងខ្លួនត្រូវជនបង្កបានប្រើហឹង្សា វាយនិងកែវស្រាចំក្បាលពីក្រោយបណ្ដាឲ្យឈាមហូស្រោចពេញខ្លួន មិនដឹងពីមូលហេតុ កាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣កន្លងទៅហើយមកដល់វេលានេះអស់រយៈពេល៥៣ថ្ងៃទៅហើយជនរងគ្រោះនៅមិនទាន់ទទួលបានភាពយុត្តិធម៌នៅលើយទេខណៈមុខរបួសរបស់គាត់ចេះតែធ្វើទុក្ខម្ដងម្កាល។

នេះបើយោងតាមសម្តីរបស់ជនរងគ្រោះដែលរៀបរាប់ប្រាប់ សារព័ត៌មានសុវណ្ណសិលា នៅរសៀលល្ងាចថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤នេះ។
បុរសដែលត្រូវជនបង្កវាយចំក្បាលនោះមានឈ្មោះ ឆុន ភា រុណ អាយុ៣៤ឆ្នាំមុខរបរអាជីវករមានទីលំនៅបច្ចុប្បន្ន ភូមិឡៅកាសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះបានរាបរាប់ឲ្យថឹងថាៈ កាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៣ ម៉ោងប្រហែល៩យប់ រូបគាត់ត្រូវមិត្តភក្តិបបួលទៅលេងផ្ទះបងធ៌មរបស់គេ ពេលទៅផ្ទះនោះ
បងធ៌មរបស់មិត្តភក្តិបានដាក់ស្រាបៀ៣ទៅ៥កំប៉ុងឲ្យផឹក ពេលនោះគាត់ករផឹកស្រានោះអស់ហើយគាត់សុំចេញមកផ្ទះដើប្រ៥ជំហ៊ានករត្រូវជនបង្កវា១កែវពីក្រោយបណ្ដាលឲ្យបែកក្បាលដេជាច្រើនថ្នេតែម្ដង។

ជនបង្កដែលត្រូវមិត្តភក្តិ ជនរងគ្រោះស្គាល់អត្តសញ្ញាណថាមានឈ្មោះ មាន សុខសំណាង មានទីលំនៅបច្ចុប្បន្ន ភូមិចម្ការតែសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

បន្ទាប់ពីមានហេតុការណ៍វាយនោះមក ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីធ្វើអន្តរាគមន៍។ ក្រោយមករយៈពេល១៥ថ្ងៃបន្ទាប់ ហេតុការណ៍វាយនោះមក ស្នងការ នគរបាលខេត្តមណ្ឌលគិរីធ្លាប់ ឲ្យភាគីទាំងសងខាងសម្របសម្រួល ដោយភាគីជនរងគ្រោះ មិនទាន់ទទួលយកបាននៅឡើយទេ ខណៈ ជនបង្កគ្រាន់តែសុំទោសនិងចេញថ្លៃថ្នាំពេទ្យតែប៉ុណ្ណោះ ដោយជនរងគ្រោះគិតថាជនបង្កវាយខ្លួនទាំងកម្រោល ហើយមិនអាចទទួលយកសំណងនោះបាន មានតែអំពាវនាវដល់ប្រព័ន្ធតុលាការមេត្តារកយុត្តិធម៌ឲ្យខ្លួនផង បើបុគ្គលណាខុស ត្រូវតែទទួលទោស ចំពោះមុខច្បាប់។






Post a Comment

Previous Post Next Post