យោធភូមិភាគទី៤ ប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យ នៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងបណ្តាអង្គភាពចំណុះ


    ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ ហ៊ុយ វុទ្ធី មេបញ្ជាការរងយោធភូមិភាគទី៤ អញ្ជើញជាអធិបតី ក្នុងពីធីប្រជុំផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យ នៃកងយោធពលខេមរភូមិន្ទ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងបណ្តាអង្គភាពចំណុះយោធភូមិភាគទី៤ បានជ្រាប។ 

ឧត្តមសេនីយ៍ មានប្រសាសន៍ថាក្រោយពីទទួលបានកាផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យ នៃកងយោធពលខេមរភូមិន្ទ រួចមកត្រូវយកទៅផ្សព្វផ្សាយបន្ត ជូនដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៅតាមបណ្តាអង្គភាពរបស់ខ្លួន ឱ្យបានជ្រួតជ្រាប និងស្គាល់់ច្បាស់ពី ឯកសណ្ឋាន ស្លាកសញ្ញា និងទង់ជ័យ នៃកងយោធពលខេមរភូមិន្ទ ជាពិសេសសម្រាប់យកទៅប្រើប្រាស់ ឱ្យមានការឯកភាពគ្នា នៅក្នុងជួរកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងឪកាសនោះដែរ លោក ឧត្តមសេនីយ៍ បានកើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងយោធភូមិភាគទី៤ថា ក្នុងនាមយើងជាកងទ័ព នៃកងយោធពលខេមរភូមិន្ទ ត្រូវស្មត្រង់ដាច់ខាត់ ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីកាបោះឆ្នោតជាតិ នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងរក្សាការពារឱ្យបាននូវច្បាប់រដ្ឋធម្មនុញ្ញ ដែលមានបាវច្ចនា ជាតិ សាសនា ព្រះមហាក្សត្រ។





Post a Comment

Previous Post Next Post