ខេត្តស្វាយរៀង៖មានសេចក្ដីរាយការណ៍មកថា៖ មានទីតាំងបុកប៊ីយាមួយកន្លែងឋិតនៅ ភួមសំដី ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកដំណើរការលេងបានយ៉ាងច្រើនកុះក ហើយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្វាយជ្រុំ បានរក្សាភាពស្ងៀមស្ងាត់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា៖ ទីតាំងល្បែងសុីសង(ជល់មាន់តាមប្រព័ន្ធអនឡាញ)ខុសច្បាប់ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលទៅលេងយ៉ងគគ្រឹកគគ្រេង ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអសន្តិសុខ និងការភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅ ទីនោះមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាព គ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។
ហេតុ!នេះហើយ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅនាំគ្នាលើកឡើងថា! ឯណាទៅ.ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ .!។
ពលរដ្ឋ សំណូមពរទៅដល់ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង សូមលោកជាថ្នាក់ដឹកនាំខេត្ត ចូលជួយដាក់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងសុីសង(ជល់មាន់តាមប្រព័ន្ធអនឡាញ)ខុសច្បាប់ ត្រង់ចំណុចស្រុកស្វាយជ្រុំ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន។
ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន សុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕
សារព័ត៌មានសុវណ្ណសិលា
Cellcard: 089837283