ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមអនឡាញ នៅស្រុកអន្លង់វែង ជាច្រើនកន្លែងកំពុងបើកដំណើរការយ៉ាងរលួន ទទួលក្រុមអ្នកញៀនល្បែង លេងគគ្រឹកគគ្រេងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន


     ឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាយការណ៍មកថានៅស្រុកអន្លង់វែងទីតាំងបនល្បែងស៊ីសងជល់មាន់ តាមអនឡាញ ខុសច្បាប់ជាច្រើនកន្លែងរីកដូចផ្សិតកំពុងបើកដំណើរការទទួលក្រុមអ្នកញៀនល្បែង លេងយ៉ាងអាណាធិបតេយ្យ គគ្រឹកគគ្រេងដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាននោះឡើយ។

ពលរដ្ឋបានបញ្ជាក់ថា ទីតាំងបនល្បែងទាំងនោះ មានដូចជា ៖ ទី១.នៅខាងក្រោយផ្សារ ភូមិអូរចិញ្ជៀន.ទី២.ខាងលិចរង្វង់មូល ភូមិអូជីក.ទី៣ ភូមិថ្នល់កែង.ទី៤.កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ទី៥.ក្នុងតាងបាល់ទះ កែងផ្សារចាស់ ភូមិអភិវឌ្ឍន៍ ទាំង០៥ទីតាំងនេះស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង និងទីតាំងទី៦ នៅលើភ្នំដងរែក ភូមិលើភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

ពលរដ្ឋលើកឡើងថា ល្បែងស៊ីសង គឺជាដើមចមនៃបទល្មើសផ្សេងៗដូចជាចោរលួច.ឆក់.ប្លន់.និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។

ដូច្នេះហើយទើបពលរដ្ឋសំណូមពរដល់លោកអធិការនគរបាល ស្រុកអន្លង់វែង មេត្តាមានវិធានការទប់ស្កាត់និងបង្ក្រាបល្បែងសុីសង នេះផង។

ជុំវិញនិងសេចក្ដីរាយការណ៍ខាងលើថា មាន ទីតាំងល្បែងសុីសង មាន់ជល់ តាមអនឡាញ នេះដែរ អង្គភាពសារព័ត៌មានយើង នៅមិនទាន់អាចសុំការបំភ្លឺពីលោកអធិការនគរបាលស្រុក អន្លង់វែង និងអាជ្ញាធរពាក់ពន្ធ័បាននៅឡើយទេ

អង្គភាពយើងនិងរងចាំធ្វើការបំភ្លឺបកស្រាយជួន បើការពន្យល់បកស្រាយណាមួយពីសាមីភាគីពាក់ពន្ធ័ ៕






Post a Comment

Previous Post Next Post