ទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ ជាច្រើនកន្លែងក្នុងស្រុកស្វាយអន្ទរ បើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរ សមត្ថកិច្ច មិនហ៊ានបង្ក្រាប


     ខេត្តព្រៃវែង៖ប្រភពរាយការណ៍ពីប្រជាពលរដ្ឋថា មានទីតាំងល្បែងជល់មាន់ខុសច្បាប់តាមតាមហាងកាហ្វេជាច្រើនទីតាំងត្រង់ចំណុចនៅស្រុកស្វាយអន្ទរ ជាក់ស្ដែង ទី០.១ នៅផ្ទះឈ្មោះ(ណន)ភូមិសុបិន្ត និងទី០.២ នៅផ្ទះឈ្មោះ(សៀន) នៅភូមិតងឡងទីបី  និងទី០.៣ នៅផ្ទះឈ្មោះ(វលក្ខណ៍) ស្ថិតនៅភូមិសង្វាន ឃុំព្រៃខ្លា និងទី០.៤ នៅផ្ទះឈ្មោះ(វ៉ា ) ស្ថិតនៅភូមិបឹងរ៉ាច ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ 

កន្លែងបោះប៊ូល ផ្ទះឈ្មោះវិន ភូមិខ្សោក ឃុំពពឹស ស្រុកស្វាយអន្ទរ។

កំពុងបើកលេងយ៉ាងរំភើយ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខានទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ ជាច្រើនកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍។

ទាក់ទិនទៅនិងទីតាំងល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ នៅក្នុងទឹកដី ស្រុកស្វាយអន្ទរ ឃើញនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភ សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។

ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្ត កន្លងមក។

ដូច្នេះហើយពលរដ្ឋសំណូមពរ (សួន សុម៉ាលីន) អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ទើបតែឡើងកាន់តំណែងថ្មី និង លោក(ឈឿន ប៊ុនឆន) ស្នងការខេត្តព្រៃវែង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ ជាច្រើនកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះផងទាន៕


Post a Comment

Previous Post Next Post