លោក ណុប ឡងឌី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តត្បូង ឃ្មុំ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងដាក់ចេញទិស ដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦ នោះគឺពង្រឹងយុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀនឱ្យកាន់តែសកម្ម ដើម្បី សម្រេចគោលដៅសហគមន៍គ្មានគ្រឿងញៀន។
លោក ណុប ឡងឌី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាន និង អាជ្ញាធរមូលដ្ឋាន ដែលបានបំពេញបេសកកម្មយ៉ាងសកម្មនាពេលកន្លងមក តែយ៉ាងណាលេខាធិការដ្ឋាន ត្រូវ បន្តដើរតួនាទីជាសេនាធិការដ៏រឹងមាំក្នុងការរៀបចំផែនការ តាមដាន និងវាយតម្លៃលើវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀន រួមទាំងការចរាចរណ៍សារធាតុគីមីផ្សំខុសច្បាប់ក្នុងភូមិសាស្ត្រខេត្តត្បូង ឃ្មុំ។
លោកថា ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវរៀបចំឯក សារពាក់ព័ន្ធការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្ត ដាក់ជូនរបៀបវារៈ នៃអង្គប្រជុំគណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងសហការជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធ ក្តាប់សភាពការណ៍បទល្មើសគ្រឿងញៀន រាយការណ៍ជូន គណៈកម្មាធិការត្រួតពិ និត្យគ្រឿងញៀនខេត្ត ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំ ដើម្បីមានវិធានការដោះស្រាយឱ្យបានទាន់ ពេលវេលា ។
ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែសកម្ម និងមុតស្រួច លោក ណុប ឡងឌី ក៏បាន ណែនាំដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង៧ និង មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំផែនការអប់រំ និងចុះផ្សព្វផ្សាយឱ្យដល់មូលដ្ឋាន ស្របតាមស្មារ តី នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ទន្ទឹមនឹងនេះ ត្រូវជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ឱ្យ បានទូលំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍បទល្មើស និងស្វែងយល់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន។ បន្ថែមលើនេះ ត្រូវពង្រឹងកិច្ចសហការស្អិតរមួតរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ក្នុងការស្រាវជ្រាវ និងបង្ក្រាបនៅតាមតំបន់ហានិភ័យខ្ពស់ ព្រមទាំងរាយការណ៍រាល់ស្ថានភាពបទ ល្មើសឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ខណៈការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាភារកិច្ចរបស់ ស្ថាប័នណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរួមរបស់អាជ្ញាធរ យុវជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីរួមគ្នាកសាងសហគមន៍ឱ្យមានសុវត្ថិភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕
<អរគុណសន្តិភាព>
<កម្ពុជាត្រូវការសន្តិភាព>




