ស្រុកបន្ទាយមាស ជាជង្រុកស្រូវរបស់ខេត្តកំពត និងជាតំបន់ប្រវត្តិសាស្ត្រមួយដ៏សំខាន់របស់កម្ពុជា ហើយកសិករបាននិងកំពុងពង្រីកសក្តានុពលផ្ទៃដីដាំដុះដំណាំរួមផ្សំវិលជុំបន្ថែមទៀត ពិសេសបន្លែ និងដំណាំដូង ដែលជាប្រភេទកសិផលមានលក្ខណៈយុទ្ធសាស្ត្របន្ថែមលើម្រេច ធុរេន ចេក និងអំបិល ដែលបាននិងកំពុងផ្តល់ផ្លែផ្កាដល់សហគមន៍មូលដ្ឋាន កសាងអត្តសញ្ញាណ និងលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរ។
ផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ និងលក្ខណៈអំណោយផលនៃសក្តានុពលធម្មជាតិ និងការបន្តវិនិយោគផ្លូវ ទឹក ភ្លើង មនុស្ស បច្ចេកវិទ្យា ព្រមទាំងភាពឧស្សាហ៍ព្យាយាមរបស់ប្រជាជនផ្ទាល់នៅហ្នឹងកន្លែង ក្រុមការងារចុះជួយមូលដ្ឋាន និងភាគីពាក់ព័ន្ធមានជំនឿថាកសិករស្រុកបន្ទាយមាសនឹងក្លាយជាថ្នាលគំរូ និងជាសហគ្រិនឆ្នើមក្នុងមូលដ្ឋានដែលអាចមានសមត្ថភាពក្នុងការពង្រឹងពង្រីកផលិតផលកសិកម្មឱ្យកាន់តែទូលំទូលាយ និងសម្បូរបែប ដើម្បីពង្រីកមូលដ្ឋានដង្ហើមសេដ្ឋកិច្ច ពង្រឹងភាពធន់សហគមន៍ និងការនាំចេញនៅហ្នឹងកន្លែងកាន់តែមានគុណភាពខ្ពស់ និងម្ចាស់ការឯករាជ្យ ខ្លួនទីពឹងខ្លួន។
#ការរៀបចំដែនដី #ការរៀបចំតំបន់ឆ្នេរ #ជីវភាពសហគមន៍ #សេដ្ឋកិច្ចមូលដ្ឋាន #ក្រុមការងាររាជរដ្ឋាភិបាល #ខេត្តកំពត



















