វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញ


✧═══•❁❀❁•═══✧

[ភ្នំពេញ]៖នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះ វីរៈកងទ័ពកម្ពុជា១៨រូប បានធ្វើដំណើរតាមឧទ្ធម្ភាគចក្រមកដល់រាជធានីភ្នំពេញហើយ ក្រោយភាគីថៃដោះលែងប្រគល់ឲ្យមកកម្ពុជាវិញ

បន្ទាប់ពីចាប់ខ្លួនអស់រយៈពេល១៥៥ថ្ងៃ ពោលគឺកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

វីរៈកងទ័ពយើងទាំង១៨រូប ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាច្រើន។ នៅរសៀលនេះផងដែរ វីរៈកងទ័ពយើងទាំង១៨រូប ក៏បានអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសំណេះសំណាល នៅវិមានសន្តិភាពផងដែរ៕






























Post a Comment

Previous Post Next Post