ក្រោយប្រកាសផ្អាកទទួលជួបភ្ញៀវបរទេស, រសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នៅនៅវិមាន៧មករា


✧═══•❁❀❁•═══✧

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

សូមជម្រាបថា ក្រោយពីមានការឈ្លានពានរបស់ភាគីថៃ លើបូរណភាពទឹកដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសសុំការអធ្យាស្រ័យចំពោះមិត្តភក្តិបរទេស ដែលសម្តេចមិនអាចទទួលបាន ព្រោះជាប់ចូលរួមជាមួយសម្តេចនាយករដ្ឋមន្ត្រី ផ្តល់យុទ្ធសាស្ត្រដល់បណ្តាមេទ័ពទប់ទល់នឹងពួកឈ្លានពាន ប៉ុន្តែរសៀលថ្ងៃនេះ សម្តេចបានឆ្លៀតពេលវេលាទទួលជួបថ្នាក់ដឹកនាំជាន់ខ្ពស់ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន៕




















Post a Comment

Previous Post Next Post