✧═══•❁❀❁•═══✧
ខេត្តកំពង់ធំ៖ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលនឹងចែកអំណោយជូនដល់គ្រួសារភៀសសឹក ស្នាក់នៅបណ្តោះអាសន្ន នៅដីចំការរបស់ឧកញ៉ា នឹម វណ្ណៈ ភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងពិធីសំណេះសំណាកនេះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងយកចិត្តទុកដាក់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងថ្នាក់ដឹកនាំព្រឹទ្ធសភាផងដែរ។
លោកជំទាវ អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ រួមសាមគ្គីគ្នាផ្តល់ការគាំទ្រ ជឿទុកចិត្តលើថ្នាក់ដឹកនាំនិងវីរកងទ័ពដ៏អង់អាចក្លាហាន របស់យើងនៅសមរភូមិជួរមុខ ដែលបាន ខិតខំប្រយុទ្ធជាមួយចោរសៀម ឈ្លានពាន។
លោកជំទាវបានជុំរុញដល់បងប្អូនទាំងអស់ថែទាំសុខភាពឲ្យបានល្អ ពិសេសយកចិត្តទុក្ខដាក់កូនៗតូចៗនៅក្នុងបន្ទុកឲ្យបានដិតដល់។ លោកស្រីបានបន្ថែមថាទីនេះក៍មានសាលារៀនសំរាប់ប្អូនៗតូចៗបានសិក្សារៀនសូត្រ ឲ្យពួកគាត់ បានរៀនសូត្រ ដែលថ្តល់ឳកាសឲ្យល្អសំរាប់ការរស់នៅសិក្សា ការជួបជុំ នឹងបានមើលថែពីឪពុកម្តាយ លោកកគ្រូអ្នកគ្រូ និអាជ្អាធរមូលដ្ឋាន។
លោកជំទាវបានថ្លែងអំណរគុណដល់ប្រធានគ្រប់គ្រង និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់លើកិច្ចការនេះដោយការទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា គ្រួសារដែលទទួលបានការឧបត្ថមមានចំនួន១០៤គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ក្រមា១ សារុង១ និងថវិកា៤០០០០រៀល។ ចំពោះអារហារហូចុក១ថ្ងៃ ៣ពេល គឺជាការឧបត្ថម្ភរបស់ ឧកញ៉ា នឹម វណ្ណ:៕


















