«ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ»


ឯកឧត្តម ឃុត ចាន់ ដារ៉ា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោក លី ឧត្តម នាយកប្រតិបត្តិ មូលនិធិម៉ានី រួមទាំងក្រុមការងារបានចុះជួយបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ 

ក្នុងបេសកកម្មនេះបាននាំយកនូវជំនួយពីសប្បរសជន ដែលបានកៀងគររួមគ្នាទៅចែកជូនដល់ក្រុមគ្រួសារជនភៀសសឹក រួមមាន៖ សម្ភារៈ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគនានា ដែលទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ពួកគាត់។ លើសពីសម្ភារៈ អ្វីដែលពួកយើងបាននាំយកមក ពេលនេះ  គឺកម្លាំងចិត្ត និងការគាំទ្រ ជូនដល់វីរកងទ័ព បងប្អូនជនភៀសសឹកទាំងអស់ ជាពិសេសកុមារតូចៗ ជនមានពិការភាព និងចាស់ជរាជាដើម។

#ខ្មែរជួយខ្មែរ​ #ខឿនការពារជាតិប្រជាជន

#សសយក #កម្ពុជា​ #UYFC #Cambodia

#JusticeforCambodia











Post a Comment

Previous Post Next Post