ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានពាំនាំនូវកម្មវិធីប្រកួតផលិតវីដេអូ « វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» ដែលគាំទ្រដោយក្រសួងទេសចរណ៍ នឹងក្លាយជាឱកាសដ៏ពិសេសសម្រាប់បេក្ខជន-បេក្ខនារី ដែលនិយម និងចូលចិត្តផលិតវីដេអូទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបញ្ចេញស្នាដៃរបស់ខ្លួនទៅលើការផលិតវីដេអូអំពីសក្តានុពលទេសចរណ៍ នៅក្នុងខេត្តកោះកុង។
កម្មវិធីនេះធ្វើឡើងនៅក្នុងគោលបំណង ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងសក្តានុពលទេសចរណ៍នៃខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន $5,000, ជ័យលាភីលេខ ២ ទទួលបាន $1,000, ជ័យលាភីលេខ ៣ ទទួលបាន $500។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ៕




