ទីតាំងបូមខ្សាច់ដោយសាឡង់ខ្នាតយក្សខុសច្បាប់ នៅស្រុកស្រែអំបិល បូមយ៉ាងរលូន ឯអាជ្ញាធរ និង ជំនាញពាក់ព័ន្ធ មិនហ៑ានចុះទប់ស្កាត់ !!!


   ខេត្តកោះកុង៖ ទីតាំងបូមខ្សាច់យប់ៗ ដោយសាឡង់ខ្នាតយក្សជាច្រើនគ្រឿងចូលបូមនៅសមុទ្រ ស្ថិតនៅក្នុងភូមិចំការក្រោម ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយខុសច្បាប់ គ្មានវិធានការពី អាជ្ញាធរនិងជំនាញចុះទប់ស្កាត់ឡើយ ។

តាមប្រភពពីពលរដ្ឋនៅទីតាំងនោះ បានរាយការណ៍មកក្រុមអ្នកសារព័ត៌មានយើង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ថាមានសាឡង់បូមខ្សាច់ បីទៅបួនគ្រឿង ចូលទៅបូម ចាប់ពីម៉ោង 8:00 យប់ ដល់ទាល់ភ្លឺ ធ្វើឲ្យពួកគាត់ ពិបាកក្នុងការរស់នៅ បញ្ហារឿងសាឡង់បូមខ្សាច់យប់ៗ នេះ ។

ជាក់ស្ដែងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារអ្នកយកព័ត៏មានជាច្រើនអង្អភាពបានជួលកាណូតចុះទៅទីតាំងបូមខ្សាច់នោះឃើញថាមានសាឡង់បូមខ្សាច់ពិតប្រាកដមែននៅវេលាម៉ោង៩ ជាង ពេលនោះក្រុមការងារព៍ត៏មានយើងបានផ្ដិតរូបភាពរាយការណ៍ជូនជំនាញរៀងៗខ្លួន។

ចំណែកលោកមេឃុំ-លោកអភិបាលស្រុកស្រែអំបិល ក្រុមការងារព័ត៌មានយើង បានទំនាក់ទំនង តាមទូរសព្ទជាច្រើនដងតែពុំលើក ។ចំណែកលោកប្រធានមន្ទីរ៉ែនិងថាមពលខេត្តកោះកុង បានមានប្រសាសន៍ថា៖ ចំពោះរឿងសាឡង់បូមខ្សាច់ នៅក្នុង ភូមិឃុំខាងលើនោះ មានច្បាប់តែពេលថ្ងៃៗ រហូតដល់ម៉ោង ៦:០០ ល្ងាចប៉ុណ្ណោះ បើធ្វើយប់គឺខុសច្បាប់ហើយ ។

ទោះជាយ៉ាងណាក្ដី ពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ទទួចស្នើសុំ សំណូមពរដល់មន្ទីរពាក់ព័ន្ធ ជាពិសេសលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាគណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្ត មេត្តាជួយដាក់កម្លាំងមន្ត្រីថ្នាក់ក្រោមចុះត្រួតពិនិត្យនៅទីតាំងបូមខ្សាច់ក្នុងភូមិឃុំខាងលើនោះផង ដើម្បីនាំពន្ធចូលរដ្ឋ ៕













Post a Comment

Previous Post Next Post